ចក្ខុវិស័យ និងបេសកកម្ម
ស្វែងយល់ពីទិសដៅយុទ្ធសាស្ត្រ និងគោលបំណងស្នូលរបស់ KV9 GROUP ក្នុងការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។
ចក្ខុវិស័យ (Vision)
ក្រុមហ៊ុន KV9 គ្រុប ប្តេជ្ញាចិត្តក្លាយជាសហគ្រាសឈានមុខគេ ក្នុងការផលិត ផ្គត់ផ្គង់ផលិតផល សេវាកម្ម និងដំណោះស្រាយពហុវិស័យ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍នវានុវត្តន៍ ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក ប្រកបដោយចីរភាព។
បេសកកម្ម (Mission)
- ផ្តល់ជូននូវផលិតផល និងសេវាកម្មគុណភាពខ្ពស់៖ បង្កើត និងផ្គត់ផ្គង់ផលិតផល ព្រមទាំងសេវាកម្មពហុវិស័យ ដែលមានស្តង់ដារខ្ពស់ ដើម្បីឆ្លើយតប និងលើសពីការរំពឹងទុករបស់អតិថិជន និងដៃគូអាជីវកម្ម។
- ជំរុញនវានុវត្តន៍ និងភាពច្នៃប្រឌិត៖ ស្រាវជ្រាវ និងអភិវឌ្ឍដំណោះស្រាយអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយដោះស្រាយបញ្ហា និងបង្កើតឱកាសធុរកិច្ចថ្មីៗក្នុងយុគសម័យឌីជីថល។ ប្រតិបត្តិការប្រកបដោយចីរភាព និងទំនួលខុសត្រូវ៖ ប្រកាន់ខ្ជាប់នូវគោលការណ៍កសាងអាជីវកម្មប្រកបដោយនីរន្តរភាព ដោយគិតគូរអំពីផលប៉ះពាល់បរិស្ថាន សង្គម និងការគ្រប់គ្រងល្អ (ESG) ក្នុងគ្រប់សកម្មភាពអាជីវកម្ម។
- ពង្រីកវិសាលភាពទីផ្សារ៖ បង្កើតដៃគូយុទ្ធសាស្ត្ររឹងមាំ ដើម្បីពង្រីកវត្តមានអាជីវកម្ម និងវិសាលភាពទីផ្សារពីកម្រិតតំបន់ រហូតដល់កម្រិតសកលលោក។ អភិវឌ្ឍនវប្បធម៌អង្គភាព និងធនធានមនុស្ស៖ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពបុគ្គលិក ដើម្បីបង្កើតបរិយាកាសការងារដែលមានភាពឆ្នៃប្រឌិត និងការលូតលាស់រួមគ្នា។
គុណតម្លៃស្នូល
យើងប្រកាន់ខ្ជាប់នូវតម្លាភាព សីលធម៌អាជីវកម្ម និងភាពស្មោះត្រង់ក្នុងការធ្វើទំនាក់ទំនងជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងបុគ្គលិកគ្រប់រូប។
អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្លូវការ
ក្រុមហ៊ុន KV9 GROUP ប្រតិបត្តិការអាជីវកម្មយ៉ាងត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាព។
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
ការចុះបញ្ជីបង្កើតក្រុមហ៊ុនស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម។
ប័ណ្ណសារពើពន្ធ (Tax Patent)
ការចុះបញ្ជីពន្ធដារ និងការបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវ។
វិញ្ញាបនបត្របង់ពន្ធប៉ាតង់
លិខិតបញ្ជាក់ការបង់ពន្ធប៉ាតង់ប្រចាំឆ្នាំស្របតាមច្បាប់ជាធរមាន។